ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥
គេហទំព័រ ខ្មែរភក្តី លេខទំនាក់ទំនង +855 86 306 500
តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ទទួលអំណោយដល់ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត
Wed,12 February 2025 (Time 11:03 AM)
ដោយ ៖ ឈៀងថារិទ្ធ (ចំនួនអ្នកអាន: 130នាក់)

ខេត្តកំពង់ឆ្នាំង ឯកឧត្តម នាយឧត្តមសេ នីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ ២០២៥ បានអញ្ជើញចុះមកសំណេះ សំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនតំបន់សន្និបត្តិការសឹករងកំពង់ឆ្នាំង។
សំភារៈទាំងនោះរួមមាន ៖ -ស៊ីម៉ង់ត៍ ២៥តោន , ស័ង្កសី ៣,៥០០ សន្លឹក , ត្រីខ ៥០កេស(៥០០យួរ),
ប្រេងសាំង ៣,៥០០លីត្រ,ប្រេងម៉ាស៊ូត ៣,៥០០លីត្រ ដើម្បីបម្រើការងារមនុស្ស ធម៌ដល់អតីតយុទ្ធជននុង គ្រួសារនិងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនិងឧបទ្ទហេតុនានានៅក្នុងខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភាមេបញ្ជា ការតំបន់សឹករងកំពង់ឆ្នាំង ជំនួសមុខឲ្យ មេបញ្ជាការរង នាយទាហាន នាយទា ហានរង និងពលទាហាន ទូទាំង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំ ពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងតែឧបត្ថម្ភ សម្ភារៈ និង គ្រឿងឧបភោគបរិភោគ ដល់អង្គភាព ខ្ញុំបា ទ យើងខ្ញុំទាំងអស់គ្នា និងសូមប្តេជ្ញាថែរ ក្សា និងប្រើប្រាស់សម្ភារទាំងអស់ឲ្យចំគោលដៅ ជាពិសេស ឧបត្ថម្ភដល់ អតីតយុទ្ធជនពិការ មានជីវភាពលំបាក ក្រីក្រ ខ្វះខាត , គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយគ្រោះមហន្តរាយនា នា នៅទូទាំងខេត្តកំពង់ឆ្នាំង ឱ្យបានសមស្របតាមគោលការណ៍ណែនាំ៕
កំពង់ឆ្នាំងថ្ងៃទី១២ ០២ ២០២៥ឈៀងថារិទ្ធ

វីដែអូ