លោកប្រធានមន្ទីរសង្គមកិច្ចខេត្តនាំយកអំណោយផ្ដល់ជូនគ្រួសារអតីតយុទ្ធជនមានជំងឺ និងគ្រួសារស្ត្រីមេម៉ាយក្រីក្រមានប្អូននិងកូនស្លាប់ដោយគ្រោះថ្នាក់ចរាចរ ណ៍ខេត្តកំពង់ឆ្នាំង លោក ឈាង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច យុវនីតិសម្បទាននិងអតីត យុទ្ធជនខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែមករាឆ្នាំ២០២៥ បានចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់មន្ទីរ ទៅផ្ដល់ជូនគ្រួសារអតីតយុទ្ធ ជនកំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរ ១គ្រួសារនិងគ្រួសារស្ត្រីមេម៉ាយក្រីក្រមានកូនស្រីនិងប្អូនស្រីស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍១គ្រួសារនៅក្នុងស្រុកបរិបូណ៌។ក្រុមគ្រួសារដែលទទួលបានអំណោយខាងលើនេះទី១លោក ឡុង បូរិន្ទ អាយុ៦៤ឆ្នាំ ជាអតីតយុទ្ធជនមានជំងឺស្ពោតខួរក្បាលធ្ងន់ធ្ងរ ឈឺ៥ឆ្នាំហើយ និងដេកនៅកន្ទេលងើបលែងរួច២ឆ្នាំហើយ គាត់រស់នៅក្នុងភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូរ ណ៍ ។ អំណោយដែលទទួលបានរួមមានអង្ករ៣០គីឡូ, ទឹកសុទ្ធ១កេស, មី១កេស ទឹកត្រី១យួរ, ក្រម៉ា១ និងថវិកា១០ ម៉ឺនរៀល ។ ជាមួយគ្នានេះដែរលោកប្រធាន មន្ទីរក៏បានជួយសម្របសម្រួលជាមួយមន្ត្រីការិយាល័យសង្គមកិច្ចសាលាស្រុកបរិបូរណ៌ចុះឈ្មោះគាត់ក្នុងបញ្ជីសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងផងដែរ។២ស្ត្រីឈ្មោះ ទួន លីម អាយុ ៤០ ឆ្នាំ ជាគ្រួសារក្រីក្រមានសមាជិក៤នាក់ក្នុងគ្រួ សារ រស់នៅក្នុងភូមិដង្ខៅម៉ៅ ឃុំចកស្រុកបរិបូណ៌ កន្លងមក។មានកូននិងប្អូនទាំងពីរនាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០២០ ដែលមិនទាន់ទទួលបានយុត្តិធម៌ក្នុងរឿងនេះនៅឡើ យ។ អំណោយដែលគាត់ទទួលបានរួមមានសារុងមួយនិងថវិកា១០ ម៉ឺនរៀល។ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរអាជ្ញាធរភូមិឃុំស្រុកនៅក្នុងមូលដ្ឋានមេត្តាជួយពិនិត្យនិងជួយដោះស្រាយការលំបាកខ្វះខាតដល់ក្រុមគ្រួសារអតីតយុទ្ធជននិងគ្រួសារប្រជាពលរដ្ឋក្រីក្រជួបការលំបាកដូចករណីខាងលើនេះផងចុះ។ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែនដែលធ្លាប់បានលើកឡើងថា អាជ្ញាធរគ្រប់ជាន់ថ្នាក់មិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ឈឺស្លាប់ដោយសារគ្មានពេទ្យព្យាបាលឬដាច់ពោះស្លាប់ដោយសារអត់បាយនោះឡើយ។កំពង់ឆ្នាំងថ្ងៃទី០៧.០១.២០២៥ឈៀងថារិទ្ធ
វីដែអូ