ខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកស៊ុវ រុនប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៥ បានអញ្ជើញចូលរួមជាគណៈ អធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការ ងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។កម្មវិធីនេះក័មានការចូលរួមពីឯកឧត្តមប្រ ធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត លោកលោក ស្រីអភិបាលរងខេត្ត លោកស្នងការស្នង ការរងនគរបាលខេត្ត លោកមេបញ្ជាការមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោ កអធិការនគរបាលក្រុងស្រុកទាំង៨ លោ កមេបញ្ជាការកងរាជអាវុធហត្ថក្រុងស្រុកទាំង៨ លោកអភិបាលក្រុងស្រុកទាំង៨ លោកមេឃុំចៅសង្កាត់ទាំង ៧១ឃុំសង្កាត់ លោកមេប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំសង្កាត់ និងលោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តសរុបមានចំនួន ៦១២ នាក់។ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ ក្នុងពិធីបើកសន្និបាតនេះ បានមានប្រសាសន៍ថា លទ្ធផលការងាររបស់រដ្ឋបាលខេត្តក្នុងឆ្នាំ២០២៤កន្លងមកនេះទទួលបានលទ្ធ ផលល្អគួរជាទីមោទនៈ។ លទ្ធផលនេះបានមកដោយសារការយកចិត្តទុកដាក់របស់អាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់និងមន្ទីរអង្គភាពជុំវិញខេត្ត។ក្នុងនោះដែរក៏មានប្រជាការពារជិត៨.០០០នាក់បានសហការយ៉ាងសកម្មជាមួយសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានយើងផងដែរក្នុងការ អនុវត្តបានល្អគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ដូចនេះដើម្បីឆ្លើយតបមន្ត្រីយើងគ្រប់អង្គភាពត្រូវតែជួយដល់គាត់វិញ នូវខោអាវប្រជាការពារក្នុង១ឆ្នាំ ១កំប្លេជូនពួកគាត់ ។.ចំពោះបញ្ហាក្មេងទំនើង ដឹងគ្រឿងញៀនសមត្ថកិច្ចនគរបាលខេត្ត អាវុធហត្ថខេត្តនគរបាលប៉ុស្តិ៍ ឃុំសង្កាត់ត្រូវយកចិត្តទុក ដាក់បង្ក្រាបឲ្យបានជោគជ័យ ដោយរដ្ឋបា លខេត្តនិងត្រៀមថវិកាជូនរង្វាន់ និងជូនប័ណ្ណសរសើរដល់អ្នកមានស្នាដៃល្អ។.ចំពោះការអភិវឌ្ឍន៍សាលាបឋមសិក្សាគំរូនិងវិទ្យាល័យគំរូ នៅក្នុងខេត្តលោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្រូវ តែអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះនាយកសាលាណាដែលអសកម្មគ្មានការអភិវឌ្ឍន៍សាលាឱ្យមានការរីកចម្រើន ដូចជាគ្មានសួនច្បារ សួនបន្លែ គ្មានដើមធ្វើឈើជាម្លប់ គ្មានធុងសំរាម គ្មានបង្គន់អនាម័យ សាលាសុទ្ធតែព្រៃសុទ្ធតែថ្លុកដក់ទឹក គួរតែដកចោលដាក់នាយកថ្មី។ ព្រោះសាលារៀនគឺជាអ្នកប ណ្ដុះបណ្ដាលធនធាន មនុស្សសម្រាប់បន្តវេនជួយអភិវឌ្ឍន៍ប្រទេសជាតិ។.ដោយឡែកការកសាងផ្លូវសរុបនៅក្នុងខេត្តឆ្នាំនេះជួសជុលធ្វើបាន២០០ គីឡូដោយឡែកក្នុងក្រុងកំពង់ឆ្នាំងជួសជុលកបាន ១២ ខ្សែ ដែលនេះគឺជាមោទនភាពរបស់ខេត្តយើង។.ផែនការធ្វើសួនចរាចរណ៍នៅក្នុងក្រុងកំព ង់ឆ្នាំងឆ្នាំ២០២៥ នេះត្រូវតែធ្វើឱ្យបានតា មទិសដៅរបស់ ឯកឧត្តមឧបនាយករដ្ឋ មន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានជួយថវិកាចំនួន ៦ ម៉ឺនដុល្លារ ក្នុងការងារនេះ។.ដោយឡែករដ្ឋបាលខេត្តនិងបន្តធ្វើប្លង់គោលនៅតាមបណ្ដាស្រុកសំខាន់ៗចំនួន ៤ដែលមានសក្តានុពល ដោយមានការ បែងចែកតំបន់ឧស្សាហកម្ម តំបន់ទេស ចរណ៍ធម្មជាតិ តំបន់កសិកម្មជាមដើម។ក្នុងទិសដៅរដ្ឋបាលខេត្តនិងធ្វើវារីវប្បកម្មចិញ្ចឹមត្រី ចិញ្ចឹមបង្កង ចំនួន៨.០០០ហិចតា នៅតាមបណ្ដោយទន្លេក្នុងស្រុកបរិបូ ណ៌និងស្រុករលាប្អៀរ ដោយសហការជា មួយធនាគារឯកជនមបង្កើតក្រុមហ៊ុនក្នុងខេត្តធ្វើចំណីត្រីចំណីបង្កង វត្ថុធាតុដើមទិញមានពោតសណ្ដែកដំឡូងរបស់កសិ ករដាំដុះក្នុងខេត្ត ធ្វើជាចំណីត្រីសម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនចិញ្ចឹមត្រីបង្កងនិងក៏អាចនាំចំណីត្រីចំណីសត្វទាំងនោះទៅលក់ក្រៅប្រទេសផងដែរ។.ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្តបានសំណូមពរក្រុមការងារទាំងអស់ដែលមានភារកិច្ចចុះពង្រឹងមូលដ្ឋានស្រុកក្រុងនិងឃុំសង្កាត់ ត្រូវតែនាំគ្នាចុះឲ្យដល់គោ លដៅ ដើម្បីអនុវត្តឱ្យបាននៅផែនការដែ លឯកឧត្តមបានលើកឡើងខាងលើនេះឲ្យមានប្រសិទ្ធភាពទទួលបានជោគជ័យ។.គួរបញ្ជាក់ផងដែរថា កម្មវិធីសន្និបាតបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តធ្វើឡើងរយៈពេលមួយថ្ងៃកន្លះដែលនឹងត្រូវបញ្ចប់នៅព្រឹកថ្ងៃទី១៦ ខែមករាឆ្នាំ២០២៥ ក្នុង្ងថ្ងៃស្អែកនេះ៕កំពង់ឆ្នាំងថ្ងៃទី១៥.០១.២០២៥ឈៀងថារិទ្ធ
វីដែអូ